កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ)​ សេចក្តីប្រកាសអំពីការធ្វើប៊ុកបៀលឌីង និងការធ្វើរ៉ូដសូ(Road Show)

   

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ) ជាសហគ្រាសសាធារណៈបោះផ្សាយលក់មូលបត្រ និងក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធីដែលជាក្រុមហ៊ុនធានាទិញមូលបត្រ សូមទាញចំណាប់អារម្មណ៍របស់វិនិយោគិនទាំងឡាយលើការធ្វើប៊ុកបៀលឌីង សម្រាប់កំណត់ថ្លៃបោះផ្សាយលក់មូលបត្រកម្មសិទិ្ធលើកដំបូង ជាសាធារណៈ (IPO) របស់ ក.ស.ភ ដែលនឹងគ្រោងធ្វើការចុះបញ្ជីលក់នៅក្នុងផ្សារមូលបត្រកម្ពុជា។

១. ឯកសារយោង៖ គោលការណ៍ណែនាំស្តីអំពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទិ្ធដែលត្រូវបានកំណត់ដោយគណៈកម្មការមូលបត្រ កម្ពុជា (គ.ម.ក)។
២. ការកំណត់ថ្លៃ៖ ក.ស.ភ ជាមួយនឹងក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី នឹងកំណត់ថ្លៃមូលបត្រកម្មសិទិ្ធដែលអនុលោមតាមគោលការណ៍ណែនាំស្តីអំពីការធ្វើ ប៊ុកបៀលឌីង និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទិ្ធ។ ថ្លៃមូលបត្រកម្មសិទិ្ធចុងក្រោយ នឹងត្រូវប្រកាសក្រោយពីទទួលបានការអនុញ្ញាតលើសំណើសុំបោះ ផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈ និងការចុះបញ្ជីឯកសារផ្តល់ព័ត៌មានពី គ.ម.ក។
៣. រ៉ូដសូ (Road Show)៖ ក.ស.ភ នឹងរៀបចំរ៉ូដសូជាសាធារណៈដែលបង្ហាញអំពីអាជីវកម្មរបស់ក្រុមហ៊ុនជូនវិនិយោគិនសាធារណៈ ដើម្បីជម្រាបជូនឱ្យ កាន់តែច្បាស់លើការកំណត់ថ្លៃមូលបត្រកម្មសិទិ្ធនៅពេលធ្វើប៊ុកបៀលឌីងរបស់ ក.ស.ភ។ កាលវិភាគនៃការរៀបចំរ៉ូដសូមានដូចខាងក្រោម៖

ក. កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩:០០ នាទីព្រឹក ដល់ ១២:០០ នាទីព្រឹក
ខ. ទីកន្លែង៖ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា

៤. រយៈពេល ទីកន្លែង និងនីតិវិធីនៃការធ្វើប៊ុកបៀលឌីង៖

ក. រយៈពេល៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥

- ពេលព្រឹក៖ ចាប់ពីម៉ោង ០៨:០០ ដល់ម៉ោង ១២:០០
- ពេលថ្ងៃ៖ ចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៧:០០
- រាល់ពាក្យស្នើសុំដែលហួសពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ម៉ោង ១៧:០០ (ម៉ោងនៅប្រទេសកម្ពុជា) នឹងចាត់ទុកជាអាសារបង់។

ខ. ទីកន្លែង៖ ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី www.acledasecurities.com.kh និង សាខា ឬបញ្ជរនានារបស់ធនាគារ អេស៊ីលីដា www.acledabank.com.kh ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី www.sbiroyal.com ក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី www.pps.com.kh ក្រុមហ៊ុន ខេមបូឌា-វៀតណាម ស៊ីឃ្យួរឹធី ភីអិលស៊ី www.cvs.com.kh ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី www.goldenfortune.com.kh ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី អិលធីឌី www.canasecurities.com.kh និងក្រុមហ៊ុន អ អេច ប៊ី អូ អេស ខេ ឥណ្តូឆៃណា ស៊ីឃ្យួរឹធី លីមីធីត www.rhbgroup.com។

គ. នីតិវិធី៖

១.) វិនិយោគិនត្រូវមានលេខអត្តសញ្ញាណវិនិយោគិនពី គ.ម.ក។
២.) វិនិយោគិនត្រូវមានលេខគណនីជួញដូរមូលបត្រកម្មសិទិ្ធ (Securities Trading Account) នៅក្រុមហ៊ុនមូលបត្រណាមួយ ដែលបានទទួលអាជ្ញាប័ណ្ណពី គ.ម.ក។
៣.) វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីង (Book-building Application Form) នៅទីតាំងដូចបានបញ្ជាក់ខាងលើ។
៤.) វិនិយោគិនត្រូវដាក់ពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីងទៅកាន់ទីតាំងដូចបានបញ្ជាក់ខាងលើ និង ដាក់ប្រាក់កក់ចំនួន ១០% នៃថ្លៃមូលបត្រសរុបដែលបានបំពេញនៅក្នុងពាក្យស្នើសុំចូលរួមធ្វើប៊ុកបៀលឌីង។

៥. ការប្រកាសអំពីលទ្ធផលនៃការធ្វើប៊ុកបៀលឌីង៖ ក.ស.ភ ជាមួយនឹងក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី នឹងប្រកាសអំពីលទ្ធផលនៃការធ្វើប៊ុកបៀលឌីងទៅ កាន់វិនិយោគិន ក្រោយពីទទួលបានការអនុញ្ញាតលើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈ និងការចុះបញ្ជីឯកសារផ្តល់ព័ត៌មានពី គ.ម.ក។

♦ វិនិយោគិនដែលទទួលបានជោគជ័យនៅក្នុងប៊ុកបៀលឌីង សំដៅទៅលើវិនិយោគិនដែលបានដាក់ថ្លៃខ្ពស់ជាង ឬស្មើនឹងថ្លៃមូលបត្រកម្មសិទិ្ធ (Offering Price)។

សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមធ្វើប៊ុកបៀលឌីង៖

- សូមចូលទៅកាន់គេហទំព័ររបស់កំពង់ផែស្វយ័តភ្នំពេញ៖ www.ppap.com.kh ឬផ្ញើសំណួរមក ក.ស.ភ តាមរយៈសារអេឡិចត្រូនិច៖ ppapmpwt@online.com.kh និង គេហទំព័ររបស់ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី៖ www.yuantacambodia.com ឬផ្ញើសំណួរតាមរយៈសារអេឡិចត្រូនិច៖ yuanta@yuantacambodia.com។
- ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៨៦០ ៨០០ (ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី), ០២៣ ៧២៣ ៣៨៨ (អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី), ០១០ ៤៤៤ ៣៨៧ & ០១០ ៤៤៤ ៣៦៧ (ក.ស.ភ)។