កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី១០
០៩ ឧសភា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
នៅព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ នៅស្ថានីយអ្នកដំណើរ និងទេសចរ នៃចំណតផែពហុបំណង TS៣ កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំមហាសន្និបាតភាគហ៊ុនិកលើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ កម្មករ និយោជិត ក.ស.ភ. ភាគហ៊ុនិក អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ។










