សេចក្តីប្រកាស
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការងារចំនួន ២គម្រោង នៅចំណតផែកុងតឺន័រLM១៧ រួមមាន៖ ១-គម្រោងដំឡើងទូអូស្កូការិយាល័យទំហំ ៤០ហ្វីត ចំនួន ១គ្រឿង សម្រាប់កម្មករនិយោជិតរង់ចាំបំពេញការងារ និង ២-ការងារជួសជុលច្រកទ្វារចេញ-ចូល ចំនួន ៣ទីតាំង
កំពង់ផែស្វយ័តភ្នំពេញ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាកំពង់ផែស្វយ័តភ្នំពេញនឹងដាក់ឱ្យ “ពិគ្រោះថ្លៃ” នូវគម្រោងដូចបានភ្ជាប់ជូន។
កំពង់ផែស្វយ័តភ្នំពេញបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃឯកសារពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃកំពង់ផែស្វយ័តភ្នំពេញ
ដែលមានអាសយដ្ឋានអគារលេខ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ តទៅ រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១០ ៤៤៤ ៣១៣ ០១០ ៤៤៤ ៦៤៣។
សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃជាសាធារណៈលើគម្រោងពោងទ្រទុយោថ្មីដែលមានអង្កត់ផ្ចិត ១ម៉ែត្រ x៤,៥០ម៉ែត្រ ចំនួន០៥ គូ និងទុយោថ្មីអង្កត់ផ្ចិត ០,៥០ម៉ែត្រ x៦ម៉ែត្រ ចំនួន០៥ ដើម
កំពង់ផែស្វយ័តភ្នំពេញ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាកំពង់ផែស្វយ័តភ្នំពេញនឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់លើគម្រោងពោងទ្រទុយោថ្មីដែលមានអង្កត់ផ្ចិត ១ម៉ែត្រ x៤,៥០ម៉ែត្រ ចំនួន០៥ គូ និងទុយោថ្មីអង្កត់ផ្ចិត ០,៥០ម៉ែត្រ x៦ម៉ែត្រ ចំនួន០៥ ដើម។
កំពង់ផែស្វយ័តភ្នំពេញបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃឯកសារពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃកំពង់ផែស្វយ័តភ្នំពេញ ដែលមានអាសយដ្ឋានអគារលេខ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ តទៅ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១០ ៤៤៤ ៦៩៥)។
សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃជាសាធារណៈលើការផ្គត់ផ្គង់ចង្កៀងសញ្ញាចំនួន២០ គ្រឿង និងសម្ភារសម្រាប់ជួសជុលថែទាំពោង និងបង្គោលសញ្ញាផ្លូវនាវាចរណ៍តាមដងទន្លេសាប ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ភ្នំពេញ-ក្អមសំណ)
កំពង់ផែស្វយ័តភ្នំពេញ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាកំពង់ផែស្វយ័តភ្នំពេញនឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ចង្កៀងសញ្ញាចំនួន២០ គ្រឿង និងសម្ភារសម្រាប់ជួសជុលថែទាំពោង និងបង្គោលសញ្ញាផ្លូវនាវាចរណ៍តាមដងទន្លេសាប ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម (ភ្នំពេញ-ក្អមសំណ)។
កំពង់ផែស្វយ័តភ្នំពេញបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃឯកសារពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃកំពង់ផែស្វយ័តភ្នំពេញ ដែលមានអាសយដ្ឋានអគារលេខ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តទៅ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១០ ៤៤៤ ៦៩៥)។
សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃជាសាធារណៈលើការផ្គត់ផ្គង់សម្លៀកបំពាក់ ប្រចាំឆ្នាំ២០២៦។
កំពង់ផែស្វយ័តភ្នំពេញ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាកំពង់ផែស្វយ័តភ្នំពេញនឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់សម្លៀកបំពាក់ ប្រចាំឆ្នាំ២០២៦។
កំពង់ផែស្វយ័តភ្នំពេញបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃឯកសារពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃកំពង់ផែស្វយ័តភ្នំពេញ ដែលមានអាសយដ្ឋានអគារលេខ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពី
ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ តទៅ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១០ ៤៤៤ ៦៩៥)។