ក.ស.ភ. ប្រគល់ជូននូវអាវក្រោះការពារ មួកការពារ ម៉ាស់ការពារផ្សែងពុល និងថវិកាដល់វីរកងទ័ពកម្ពុជាក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣

១៣ កុម្ភៈ ២០២៦| ទំនួលខុសត្រូវសង្គម
ក.ស.ភ. ប្រគល់ជូននូវអាវក្រោះការពារ មួកការពារ ម៉ាស់ការពារផ្សែងពុល និងថវិកាដល់វីរកងទ័ពកម្ពុជាក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណតផែពហុបំណង TS៣ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងសហការី បានទទួលជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ជូននូវអាវក្រោះការពារ មួកការពារ ម៉ាស់ការពារផ្សែងពុល និងថវិកាដល់វីរកងទ័ពកម្ពុជាក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៣។