កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំពិធីចម្រើនព្រះបរិត្តប្រសិទ្ធិពរជ័យ សិរីមង្គល ជូនថ្នាក់ដឹកនាំ និងកម្មករ-និយោជិត ក.ស.ភ.

០៤ មេសា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍

នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានរៀបចំពិធីចម្រើនព្រះបរិត្តប្រសិទ្ធិពរជ័យ សិរីមង្គល ជូនថ្នាក់ដឹកនាំ និងកម្មករ-និយោជិត ក.ស.ភ. នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស. ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។