កំពង់ផែស្វយ័តភ្នំពេញ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ជំនាញសម្របសម្រួល និងកាន់កម្មវិធី(MC)”

០៤ មេសា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
កាលពីថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "ជំនាញសម្របសម្រួល និងកាន់កម្មវិធី(MC)" ក្រោមអធិបតីភាព លោកជំទាវ ជួន សុខេម អគ្គនាយករងរដ្ឋបាល/ហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ ក.ស.ភ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។  វគ្គបណ្តុះបណ្តាលននេះ មានសិក្ខាកាមចំនួន ៥០រូបចូលរួមដើម្បីសិក្សាឈ្វែងយល់ពីជំនាញសម្របសម្រួល និងកាន់កម្មវិធី(MC) ដែលបាឋកថាដោយ ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន។