ក.ស.ភ. ស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧ នៃសាលាភូមិន្ទរដ្ឋបាល
០៩ មេសា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
នៅព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧ នៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចស្វាគមន៍ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តឡើងនៅចំណតផែកុងតឺន័រ LM១៧ ដែលស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។