ការដាក់ឱ្យដំណើរការប្រតិបត្តិការលើកដាក់ទំនិញជាកុងតឺន័រជំហានទី១នៅចំណតផែរណបពហុបំណង LM២៦
០៨ ឧសភា ២០២៥| សេចក្តីជូនដំណឹង
សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានកិត្តិយស សូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា ចំណតផែពហុបំណង LM២៦ ដែលមានទីតាំងស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បានបញ្ចប់ការសាសង់រួចរាល់ និងធ្វើប្រតិបត្តិការលើកដាក់កុងតឺន័រចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ។
ដូចនេះ ក.ស.ភ. សង្ឃឹមថាអតិថិជនទាំងអស់នឹងមានការចាប់អារម្មណ៍ និងគាំទ្រប្រើប្រាស់សេវាកម្មរបស់ ក.ស.ភ. នៅចំណតផែរណបពហុបំណង LM២៦ សម្រាប់ការនាំចេញ-នាំចូលទំនិញចាក់ធារ ទំនិញរាយ និងទំនិញជាកុងតឺន័រ ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់ខ្ពស់។
សូមគោរពភ្ជាប់ជូននូវសេចក្តីជូនដំណឹងជាភាសាខ្មែរដូចខាងក្រោម។