កិច្ចប្រជុំពិភាក្សាការងារ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធវិស័យភស្តុភារកម្មនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី

១៦ ធ្នូ ២០២៤| ព័ត៌មាន និងព្រឹត្តិការណ៍

នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដើម្បីដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធវិស័យភស្តុភារកម្មនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ។