កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៨ ក្រុមប្រឹក្សាភិបាលរបស់កំពង់ផែស្វយ័តភ្នំពេញ
២០ មិនា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ ក្រុមប្រឹក្សាភិបាល ក.ស.ភ. អាណត្តិទី៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តភ្នំពេញ អាណត្តិទី៨ ។