ក.ស.ភ. បានជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A និង B ឆ្នាំសិក្សា២០២៤-២០២៥
១២ តុលា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សនៃស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលទទួលបាននិទ្ទេស A និង B ឆ្នាំសិក្សា២០២៤-២០២៥ មកពីវិទ្យាល័យទាំង៣ ដោយក្នុងម្នាក់ៗទទួលបាន ថេប្ល៊ែត ១គ្រឿង និងថវិកា។ បន្ថែមពីនេះ ឯកឧត្តមប្រធានក៏បានឧបត្ថម្ភថវិកាដល់ក្រុមការងារ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងផ្ដល់នូវដំណើរទស្សនកិច្ចទៅកាន់ចំណតផែកុងតឺន័រ LM១៧ ផងដែរ ។ កម្មវិធីនេះ បានប្រព្រឹត្តឡើងនៅចំណតផែកុងតឺន័រ LM១៧ ដែលស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល៕





