ក.ស.ភ. បានអញ្ជើញចូលរួមកម្មវិធី Grand Opening Ceremony of Artisans Avenue

២០ វិច្ឆិកា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ជួន សុខេម អគ្គនាយករងរដ្ឋបាល/ហិរញ្ញវត្ថុ នៃកំពង់ផែស្វយ័តភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានអញ្ជើញចូលរួមកម្មវិធី Grand Opening Ceremony of Artisans Avenue របស់ក្រុមហ៊ុន Synoutha Group Co., Ltd នៅស្ថានីយអ្នកដំណើរ និងទេសចរ នៃចំណតផែពហុបំណងTS៣។ Artisan Avenue គឺជាកន្លែងលក់រាយនូវស្នាដៃសិល្បៈសិប្បកម្ម ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយលើកកម្ពស់ស្នាដៃសិប្បកម្ម និងសិល្បៈវប្បធម៌ដ៏ច្នៃប្រឌិត៕