ខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
០៦ មិនា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅចំណតផែពហុបំណង TS៣ កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ។