វេទិកាធុរកិច្ច និងនវានុវត្តន៍ ២០២៥
០២ កក្កដា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានកិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់ វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
វេទិកានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា រួមជាមួយឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភា។
គោលបំណងចម្បងនៃវេទិកានេះ គឺដើម្បីជំរុញ និងលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិត និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច។ វាផ្ដល់ឱកាសដល់ធុរជន ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងសហគ្រិន ក្នុងការចែករំលែកបទពិសោធន៍ ស្វែងយល់ពីនិន្នាការថ្មីៗ និងបច្ចេកវិទ្យាទំនើប ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។
