សេចក្តីប្រកាស

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃលើការបន្តអាជ្ញាប័ណ្ណកម្មវិធី Microsoft ៣៦៥ ចំនួន៥០ អាជ្ញាប័ណ្ណ និងទិញបន្ថែម ចំនួន១០០ អាជ្ញាប័ណ្ណ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៥ ។
កំពង់ផែស្វយ័តភ្នំពេញ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថាកំពង់ផែស្វយ័តភ្នំពេញនឹងដាក់ឱ្យពិគ្រោះថ្លៃ
ជាសាធារណៈដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់លើការបន្តអាជ្ញាប័ណ្ណកម្មវិធី Microsoft ៣៦៥ ចំនួន៥០ អាជ្ញាប័ណ្ណ និងទិញបន្ថែម ចំនួន១០០ អាជ្ញាប័ណ្ណ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៥។
កំពង់ផែស្វយ័តភ្នំពេញបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃឯកសារពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃកំពង់ផែស្វយ័តភ្នំពេញ
ដែលមានអាសយដ្ឋានអគារលេខ៦៤៩ វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពី
ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ តទៅ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១០ ៤៤៤ ៦៤១)។

ការអញ្ជើញចូលរួមដេញថ្លៃលើការសាងសង់គម្រោងចំនួនពីរនៅចំណតផែកុងតឺន័រ LM១៧
សេចក្តីអញ្ជើញចូលរួមដេញថ្លៃក្នុងការសាងសង់គម្រោងចំនួន ០២ នៅចំណតផែកុងតឺន័រ LM១៧ ដូចខាងក្រោម៖ ១. ការសាងសង់ដំបូលការិយាល័យកុងតឺន័រ ទំហំ ៤,៧៤ម x ៣០,៦៣ម២. ការសាងសង់របងលួស-សំណាញ់ប្រវែង ៣៥៤ម នៅ Noth of Mekong Sentosa Logistices Co.,Ltd. និងរបងលួស-សំណាញ់ប្រវែង ១៣ម នៅច្រកទ្វារទី២។
ទាញយក
សេចក្តីអញ្ជើញចូលរួមដេញថ្លៃការដ្ឋានសាងសង់ប្រព័ន្ធលូប្រវែង ៦៧៥ម តភ្ជាប់ពីច្រកទ្វារទី២ ដល់ផ្លូវខ្យល់ ដែលមានទីតាំងនៅចំណតផែកុងតឺន័រ LM១៧
សេចក្តីអញ្ជើញចូលរួមដេញថ្លៃការដ្ឋានសាងសង់ប្រព័ន្ធលូប្រវែង ៦៧៥ម តភ្ជាប់ពីច្រកទ្វារទី២ ទៅកាន់ផ្លូវខ្យល់ ដែលមានទីតាំងនៅចំណតផែកុងតឺន័រ LM១៧។ សូមទំនាក់ទំនងមកកាន់ +៨៥៥ ១០ ៤៤៤ ៦៤១ សម្រាប់ព័ត៌មានលម្អិត។
ទាញយក
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃសាងសង់ដំបូលសិក្ខាសាលាថ្មីទំហំ ១០ ម៉ែត្រ x ៣០,១ ម៉ែត្រ និងការងារជួសជុលទឹក New Yap ទំហំ ២០ម x ១ម រោងជាងជប៉ុន ដែលមានទីតាំងនៅចំណតផែកុងតឺន័រ LM១៧។
កំពង់ផែស្វយ័តភ្នំពេញបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសដើម្បីចូលរួមក្នុងការពិគ្រោះយោបល់។ ឯកសារពិគ្រោះយោបល់មាននៅអង្គភាពលទ្ធកម្មកំពង់ផែស្វយ័តភ្នំពេញ ផ្ទះលេខ ៦៤៩ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ តទៅ រៀងរាល់ម៉ោងធ្វើការ (ទំនាក់ទំនងលេខ +៨៥៥ ៤៤៤ ៦៤១)។
ទាញយក