ក.ស.ភ. ចូលរួមបរិច្ចាគថវិកាក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
០១ មិថុនា ២០២៥| ទំនួលខុសត្រូវសង្គម
នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ជួន សុខេម អគ្គនាយករងរដ្ឋបាល/ហិរញ្ញវត្ថុ និងលោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បាននាំយកថវិកាឧបត្ថម្ភចំនួន ៥៨ ២៦០ ០០០ រៀល របស់អង្គភាព និងកម្មករ-និយោជិតទាំងអស់ ដើម្បីអញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅបរិវេណរូបសំណាក់លោកយាយពេញ រមណីយដ្ឋានវត្តភ្នំ។
