ក.ស.ភ. បានចូលរួមសន្និសីទវិនិយោគលើការតភ្ជាប់ស្តីពី “Green and Efficient Ports” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

០៦ ធ្នូ ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍

នៅថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែនៃកំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) និងសហការី បានចូលរួមសន្និសីទវិនិយោគលើការតភ្ជាប់ស្តីពី “Green and Efficient Ports” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្ដូរបទពិសោធ និងស្វែងយល់បន្ថែមពីបញ្ហាប្រឈមពាក់ព័ន្ធ (១) ការធានាចីរភាពនៃកំពង់ផែ (២) ការធានាប្រសិទ្ធភាពនៃប្រតិបត្តិករកំពង់ផែ (៣) ការរួមបញ្ចូលបច្ចេកវិទ្យាឌីជីថល និង (៤) យន្តការហិរញ្ញប្បទាន។