កិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៩ ក្រុមប្រឹក្សាភិបាលរបស់កំពង់ផែស្វយ័តភ្នំពេញ
០៥ កុម្ភៈ ២០២៦| ព័ត៌មាន និងព្រឹត្តិការណ៍
នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) នៅសាលប្រជុំ “ក” នៃទីស្នាក់ការកណ្តាល ក.ស.ភ. បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៩ របស់ក្រុមប្រឹក្សាភិបាល ក.ស.ភ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក និងជាប្រធានក្រុមប្រឹក្សាភិបាល កំពង់ផែស្វយ័តភ្នំពេញ ។

