ការអភិវឌ្ឍន៍ផែស្ងួត
ក.ស.ភ. គ្រោងនឹងអភិវឌ្ឍកំពង់ផែស្ងួតនៅជិតតំបន់ឧស្សាហកម្មភ្នំពេញជាសេវាកម្មបន្ថែមក្នុងគោលបំណងលើកកម្ពស់ការដឹកជញ្ជូនពហុមធ្យោបាយក្នុងទឹក និងនាំ ក.ស.ភ. កាន់តែជិតស្និទ្ធជាមួយអតិថិជន។ ផែស្ងួត នឹងជួយផ្តល់ដំណោះស្រាយភស្តុភារកម្មដោយបង្កើនប្រសិទ្ធភាពនៃបំលាស់ទីដឹកទំនិញ និងរួមចំណែកដល់ការរីកចម្រើនជាវិជ្ជមាននៃវិស័យដឹកជញ្ជូននៅកម្ពុជា។