អំពី ក.ស.ភ.

សូមស្វាគមន៍មកកាន់គេហទំព័ររបស់យើង! យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលលោកអ្នកបានមកកាន់ទីនេះ។ ក្រុមការងាររបស់យើងប្តេជ្ញាផ្តល់ជូនលោកអ្នកនូវសេវាកម្មប្រកបដោយគុណភាពខ្ពស់។ សូមស្វែងយល់បន្ថែមអំពីយើងនៅទីនេះ។ ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការជំនួយ សូមទាក់ទងយើងដោយក្តីរីករាយ។

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដែលជាកំពង់ផែអន្តរជាតិមួយក្នុងប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស។ កំពង់ផែនេះ មានការរីកចម្រើនគួរជាទីកត់សម្គាល់ រួមទាំងបានប្រែក្លាយចំណតផែពហុបំណង TS៣ ដែលធ្លាប់ចំណតផែទទួលលើកដាក់កុងតឺន័រ ទៅជាចំណតផែទេសចរណ៍ពិសេស ដើម្បីចូលរួមជួយកាត់បន្ថយចរាចរណ៍ទីក្រុងដោយផ្លាស់ការលើកដាក់កុងតឺន័រទៅកាន់ចំណតផែកុងតឺន័រ LM១៧ មានចម្ងាយ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

គោលបំណងរបស់យើង គឺចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ កំពង់ផែនេះ លើកទឹកចិត្តដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដែលជួយទៅដល់បរិស្ថាន និងជួយគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់រដ្ឋាភិបាល ដែលតភ្ជាប់រាជធានីទៅសមុទ្រ។

ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចុប្បន្នរបស់ ក.ស.ភ. រួមមានចំណតផែចំនួនប្រាំពីរ ដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងការអនុវត្តប្រព័ន្ធប្រតិបត្តិការចំណតផែដើម្បីគ្រប់គ្រងការផ្លាស់ទីកុងតឺន័រប្រកបដោយប្រសិទ្ធភាព។ ផែនការអនាគតរួមមានកម្មវិធីគ្រប់គ្រងការដឹកជញ្ជូន ដើម្បីសម្រួលការដឹកជញ្ជូនបន្ថែមទៀត។ តាមរយៈការគ្រប់គ្រងខ្សែសង្វាក់ទាំងមូលពីចំណតផែទៅកាន់ឃ្លាំងរបស់អតិថិជន យើងអាចផ្តល់ជូននូវដំណោះស្រាយដ៏មានប្រសិទ្ធភាពជាងនេះ។

ទស្សនវិស័យខាងមុខ ក.ស.ភ. ប្តេជ្ញាយកចិត្តទុកដាក់លើការប្រតិបត្តិការប្រកដដោយចីរភាព ជាមួយផែនការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលបៃតងសម្រាប់គ្រឿងចក្រ និងគម្រោងអភិរក្សទាំងអស់នៅក្នុងបរិវេណជុំវិញរបស់ខ្លួន។ ដោយផ្តោតលើការពង្រីកសេវាកម្ម និងការស្វាគមន៍ការវិនិយោគពីបរទេស ប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញដោយសក្តានុពល ហើយនៅពេលដែលពិភពលោកបានស្គាល់យើង យើងបន្តរីកចម្រើន និងអភិវឌ្ឍ។

ឯកឧត្តម ហ៊ឺ បាវី
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា 
ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ
ឯកឧត្តម ហ៊ឺ បាវី
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា
ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺជាកំពង់ផែអន្តរជាតិមួយក្នុងប្រទេសកម្ពុជា ដែលមានទីតាំងតាមដងទន្លេងមេគង្គ និងទន្លេសាបជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញដឹកជញ្ជូនដ៏ល្អ ដែលតភ្ជាប់កំពង់ផែទៅកាន់ផ្លូវគោក។ ក.ស.ភ. ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេស និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការធ្វើឱ្យមានចលនាទំនិញឆ្លងកាត់ព្រំដែនដោយរលូន។ កំពង់ផែរបស់យើងអាចអនុញ្ញាតឱ្យនាវាដឹកទំនិញទូទៅខ្នាតមធ្យម នាវាកុងតឺន័រ នាវាដឹកប្រេង និងនាវាទេសចរណ៍តាមដងទន្លេពីបណ្តាប្រទេសផ្សេងៗចូលចត ព្រមទាំងទទួលការលើកដាក់ទំនិញជាច្រើនប្រភេទចាប់ពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេចជាមួយការតភ្ជាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែ “Cat Lai” សម្រាប់តំបន់អាស៊ី និងកំពង់ផែ“Cai Mep”សម្រាប់សហរដ្ឋអាមេរិក និងទ្វីបអ៊ឺរ៉ុប។

ទស្សនវិស័យ
រក្សាភាពជាអ្នកគ្រប់គ្រងក្នុងអាជីវកម្មដឹកជញ្ជូនតាមដងទន្លេងមេគង្គ និងដើរតួនាទីជាបណ្តាញដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព សមត្ថភាព និងតម្លាភាព ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មក្រៅប្រទេស។

បេសកកម្ម
គ្រប់គ្រង អភិវឌ្ឍ ធ្វើប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធផែ និងបម្រើសេវាកម្មចម្បង និងសេវាកម្មពាក់ព័ន្ធដទៃទៀត ដើម្បីធានាឱ្យមាននិរន្តរភាព នៃការលូតលាស់ផ្នែកសេដ្ឋកិច្ច និងការរីកចម្រើនក្នុងសង្គមជាតិទាំងមូល។