ដាក់ពាក្យនៅទីនេះ
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើស កម្មករ និយោជិត កំពង់ផែស្វយ័តភ្នំពេញ
១៣ កក្កដា ២០២៦
[ឱកាសការងារ]
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសកម្មករ និយោជិត នៅកំពង់ផែស្វយ័តភ្នំពេញ
កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ត្រូវការជ្រើសរើសកម្មករ និយោជិត
• ផ្នែកបើកបររថយន្តសណ្តោង (រថយន្តដឹកកុងតឺន័រ) ចំនួន ១៦រូប
**កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
បេក្ខជន បេក្ខនារីមានចំណាប់អារម្មណ៍ សូមចូលរួមដាក់ពាក្យប្រលងប្រជែងចូលបម្រើការងារនៅ ក. ស. ភ. ដោយមានភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេប (CV) និង Cover Letter ដោយមានបិទរូបថតថ្មីទំហំ ៤ x ៦ លិខិតបញ្ជាក់ សញ្ញាបត្រ ឬការសិក្សា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតបញ្ជាក់កំណើត (ឯកសារថតចម្លង) មកដាក់នៅទីស្នាក់ការ កណ្តាលកំពង់ផែស្វយ័តភ្នំពេញ (ចំណតផែពហុបំណង TS៣) ដែលមានទីតាំងស្ថិតនៅ អគារលេខ ៦៤៩ បន្ទប់១១០ តីរៈវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬ បំពេញទម្រង់ស្នើសុំដាក់ពាក្យចូលបម្រើការងារតាមរយៈ QR Code ដូចមានភ្ជាប់ជូនជាមួយខាងក្រោម។
អុីម៉ែល : ppaphr.2022@gmail.com
លេខទូរសព្ទទំនាក់ទំនងផ្តល់ព័ត៌មាន: ០១០ ៤៤៤ ២៣៩/០៩៣ ៤៤៤ ៦៦៣។

