ក.ស.ភ. ចូលរួមបរិច្ចាគថវិកាក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា

០១ មិថុនា ២០២៥| ទំនួលខុសត្រូវសង្គម
ក.ស.ភ. ចូលរួមបរិច្ចាគថវិកាក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា
នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ជួន សុខេម អគ្គនាយករងរដ្ឋបាល/ហិរញ្ញវត្ថុ និងលោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ តំណា​ង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុកជា ប្រធាន​អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បាន​នាំយក​ថវិកាឧបត្ថម្ភចំនួន ៥៨ ២៦០ ០០០ រៀល របស់​អង្គភាព និង​កម្មករ-និយោជិតទាំងអស់ ដើម្បីអញ្ជើញ​ចូលរួម​ក្នុង​ពិធីបើក​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅបរិវេណ​រូបសំណាក់​លោកយាយ​ពេញ រមណីយ​ដ្ឋាន​វត្តភ្នំ។