ផែនការអភិវឌ្ឍន៍

ផែនការអភិវឌ្ឍន៍

ក.ស.ភ. គ្រោងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារបន្ថែមទៀត ដើម្បីជំរុញប្រតិបត្តិសេវាកម្មកំពង់ផែឱ្យកាន់តែប្រសើរឡើងនៅក្នុងតំបន់។

ការបង្កើតចំណតផែរណបបន្ថែមទៀត

ខេត្តដែលស្ថិតនៅតាមដងទន្លេ គឺជាតំបន់សំខាន់សម្រាប់ផលិតកម្មកសិកម្ម ប៉ុន្តែផលិតផលទាំងនេះ ត្រូវបានដឹកជញ្ជូនជាចម្បងតាមរយៈផ្លូវថ្នល់។ ដូច្នេះ ដើម្បីលើកកម្ពស់ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ជាពិសេសសម្រាប់ទំនិញធុនធ្ងន់ ក.ស.ភ. គ្រោងនឹងពង្រីកចំណតផែរណបពហុបំណងរបស់ខ្លួនតាមដងទន្លេមេគង្គ និងទន្លេសាប។

ការបង្កើតចំណតផែរណបបន្ថែមទៀត

ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី៤នៅចំណតផែកុងតឺន័រ LM១៧

ក.ស.ភ. គ្រោងនឹងអភិវឌ្ឍបន្ថែមទៀតនូវដំណាក់កាលទី៤ នៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធចំណតផែកុងតឺន័រ LM១៧ ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃទំនិញកុងតឺន័រជារៀងរាល់ឆ្នាំ។ ដំណាក់កាលទី៤ នឹងគ្របដណ្តប់ផ្ទៃដី ១១,៤ ហិកតា ដែលនឹងបង្កើនសមត្ថភាពសរុបនៃកុងតឺន័រ LM១៧ ដល់ ៩០០ ០០០ TEUs ក្នុងមួយឆ្នាំនៅឆ្នាំ២០២៧។

ការពង្រីកហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី៤នៅចំណតផែកុងតឺន័រ LM១៧

តំបន់សេដ្ឋកិច្ចពិសេស

ក.ស.ភ. គ្រោងនឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលមានចម្ងាយ ៣,៥ គីឡូម៉ែត្រទល់មុខកុងតឺន័រ LM១៧ ដើម្បីនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់អ្នកវិនិយោគ ដូចជាច្រកចេញចូលប្រកបដោយប្រសិទ្ធភាពសម្រាប់ការចល័តទំនិញ កំណើនសេដ្ឋកិច្ចជាតិ និងធានានិរន្តរភាពនៃកំណើនកុងតឺន័រតាមរយៈ ក.ស.ភ. ។

តំបន់សេដ្ឋកិច្ចពិសេស

ចំណតផែទំនិញពិសេស

ខណៈពេលដែលចរាចរណ៍នៃទំនិញតាមកុងតឺន័រនៅតែបន្តកើនឡើង ការដឹកជញ្ជូនទំនិញចាក់ធារក៏បានកើនឡើងផងដែរនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូច្នេះ ក.ស.ភ. គ្រោងនឹងបង្កើតចំណតផែទំនិញពិសេសមួយនៅក្នុងតំបន់ជុំវិញចំណតផែកុងតឺន័រ LM១៧ ដើម្បីជួយសម្រួល និងធានាបាននូវប្រតិបត្តិការទំនិញចាក់ធារដែលមានប្រសិទ្ធភាព និងអាចទុកចិត្តបាន។

ចំណតផែទំនិញពិសេស

ការអភិវឌ្ឍន៍ផែស្ងួត

ក.ស.ភ.​ គ្រោងនឹងអភិវឌ្ឍកំពង់ផែស្ងួតនៅជិតតំបន់ឧស្សាហកម្មភ្នំពេញជាសេវាកម្មបន្ថែមក្នុងគោលបំណងលើកកម្ពស់ការដឹកជញ្ជូនពហុមធ្យោបាយក្នុងទឹក និងនាំ ក.ស.ភ. កាន់តែជិតស្និទ្ធជាមួយអតិថិជន។ ផែស្ងួត នឹងជួយផ្តល់ដំណោះស្រាយភស្តុភារកម្មដោយបង្កើនប្រសិទ្ធភាពនៃបំលាស់ទីដឹកទំនិញ និងរួមចំណែកដល់ការរីកចម្រើនជាវិជ្ជមាននៃវិស័យដឹកជញ្ជូននៅកម្ពុជា។

ការអភិវឌ្ឍន៍ផែស្ងួត