ជាក្រុមហ៊ុនដែលបានចុះបញ្ជី

ជាមួយនឹងការលើកទឹកចិត្ត និងការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា និងក្នុងចេតនាចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលធនរបស់កម្ពុជា ក.ស.ភ. បានផ្តួចផ្តើម IPO របស់ខ្លួននៅក្នុងឆ្នាំ ២០១៤ ហើយបានក្លាយជាក្រុមហ៊ុនចុះបញ្ជីជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥។ ក.ស.ភ. បានចេញភាគហ៊ុនសរុបចំនួន ៤​ ១៣៦ ៨៧៣ ភាគហ៊ុន ស្មើនឹង ២០% នៃភាគហ៊ុនសរុប ក្នុងតម្លៃ ៥​ ១២០រៀល ក្នុង​មួយ​ហ៊ុន ​ដែល​មាន​តម្លៃ​ភាគហ៊ុន ៤ ០០០ រៀល។ លើសពីនេះទៀត ក.ស.ភ. បានផ្តល់គោលការណ៍ទូទាត់ភាគលាភ ដែលមានការធានា ៥% នៃតម្លៃ IPO សម្រាប់រយៈពេលយ៉ាងហោចណាស់ ៥ ឆ្នាំបន្ទាប់ពីការចុះបញ្ជី។

គោលការណ៍ភាគលាភ៖ ភាគលាភបានប្រកាសភាគរយ (%) នៃតម្លៃ IPO x តម្លៃ IPO x ចំនួនភាគហ៊ុន។

 

ទីផ្សារហ៊ុន ក.ស.ភ.

ភាគលាភប្រចាំឆ្នាំ

បរិមាណជួញដូរប្រចាំខែជាមធ្យម និងតម្លៃភាគហ៊ុន