ផែនទីនាវាចរណ៍
ពី ក.ស.ភ. ទៅកំពង់ផែសមុទ្រអន្តរជាតិ
ក.ស.ភ. ប្រើប្រាស់ទន្លេមេគង្គជាផ្លូវទឹកសំខាន់ក្នុងការដឹកជញ្ជូនទំនិញ រួមមានទំនិញកុងតឺន័រ ទំនិញចាក់ធារ និងទំនិញរាយ ដែលតភ្ជាប់កំពង់ផែក្នុងប្រទេសវៀតណាម។ ចម្ងាយក្នុងការដឹកជញ្ជូន គឺប្រហែល ៣៣២ គីឡូម៉ែត្ររវាង ក.ស.ភ. ទៅមាត់ច្រកចូល Cuu Tieu ផ្នែកនៃសមុទ្រចិនខាងត្បូង និងប្រហែល ១០០ គីឡូម៉ែត្រពីក្អមសំណរច្រកព្រំដែនកម្ពុជា-វៀតណាម។ នាវាដឹកទំនិញ ត្រូវធ្វើដំណើរឆ្លងកាត់ទន្លេបាសាក់/ហាវយ៉ាង និងទន្លេមេគង្គ/ធៀនយ៉ាង។
ការដឹកជញ្ជូនផ្លូវគោក
ពីរាជធានីភ្នំពេញ ទៅចំណតផែកុងតឺន័រ LM១៧
ក.ស.ភ. ផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូន ដែលអាចបត់បែនបានសម្រាប់ការដឹកជញ្ជូនទំនិញពីទីក្រុងទៅកាន់ចំណតផែកុងតឺន័រ LM១៧ ដែលមានចំងាយប្រហែល ៣០គីឡូម៉ែត្រ។ សេវាកម្មនេះ ធានាបាននូវប្រតិបត្តិការដឹកជញ្ជូនដោយសុវត្ថិភាព និងទាន់ពេលវេលា។
ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់អតិថិជន ក.ស.ភ. ផ្តល់នូវវិធីសាស្រ្តដឹកជញ្ជូនដ៏ងាយស្រួលចំនួន៣ជម្រើស៖
១. ពីផ្លូវវេងស្រេង៖
- ធ្វើដំណើរតាមដងផ្លូវវេងស្រេងទៅស្ពានព្រះមុនីវង្ស។
- បន្តផ្ទាល់តាមផ្លូវជាតិលេខ១។
- បន្តត្រង់តាមផ្លូវជាតិលេខ១ រហូតដល់ផ្លូវ LM១៧ ។
២. ពីផ្លូវក្រវ៉ាត់ក្រុងទី២៖
- ធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុងទី២ ដល់ផ្លូវជាតិលេខ១។
- បន្តដោយផ្ទាល់ទៅ ចំណតផែកុងតឺន័រ LM១៧ ។
៣. ពីផ្លូវក្រវ៉ាត់ក្រុងទី៣៖
- ធ្វើដំណើរផ្ទាល់លើផ្លូវក្រវ៉ាត់ក្រុងទី៣ ដល់ ចំណតផែកុងតឺន័រ LM១៧។
តាមរយៈការផ្តល់ជូនដឹកជញ្ជូនជាច្រើនជម្រើស និងប្រព័ន្ធតាមដានកម្រិតខ្ពស់ ក.ស.ភ. ធានានូវការដឹកជញ្ជូនទំនិញដ៏មានទំនុកចិត្ត និងទាន់ពេលវេលាទៅដល់ចំណតផែកុងតឺន័រ LM១៧ ។
ការតភ្ជាប់ជាសកល
តភ្ជាប់ ក.ស.ភ. ទៅកាន់ពិភពលោក
ក.ស.ភ. បានបង្កើតការតភ្ជាប់សកលដ៏រឹងមាំដែលលាតសន្ធឹងលើទ្វីបជាច្រើនក្នុងបណ្តាប្រទេសអាស៊ី និងអឺរ៉ុប ក៏ដូចជានៅសហរដ្ឋអាមេរិកផងដែរ។ នៅក្នុងប្រទេសវៀតណាម កំពង់ផែ Cat Lai និង Cai Mep ជាមជ្ឈមណ្ឌលចម្បងសម្រាប់ការដឹកជញ្ជូនទំនិញ ដែលជួយសម្រួលដល់ការផ្លាស់ទីទំនិញទៅកាន់គោលដៅអន្តរជាតិផ្សេងៗ រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ជាពិសេស កំពង់ផែ Cai Mep ដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងបរិមាណទំនិញសំខាន់ៗដែលឆ្លងកាត់ទ្វីប ដោយដើរតួជាច្រកទ្វារដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។ ទីតាំងយុទ្ធសាស្ត្រ និងគ្រឿងបរិក្ខារទំនើបៗ បានផ្តល់លទ្ធភាពឱ្យប្រតិបត្តិការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ធានាដល់ការដឹកជញ្ជូនមានដំណើរការឆាប់រហ័ស។ បណ្តាញដ៏ធំទូលាយនេះ មិនត្រឹមតែពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ ក.ស.ភ. ប៉ុណ្ណោះទេ ថែមទាំងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់នូវសេវាកម្មប្រកបដោយប្រសិទ្ធភាព និងគ្មានរអាក់រអួរដល់អតិថិជនទូទាំងពិភពលោក។ តាមរយៈការប្រើប្រាស់ច្រកសំខាន់ៗទាំងនេះ ក.ស.ភ. មានទីតាំងល្អដើម្បីបំពេញតម្រូវការរបស់អតិថិជន និងពង្រីកការឈានទៅដល់ទីផ្សារពិភពលោក។

ផ្លូវនាវាចរណ៍ពី ក.ស.ភ. ទៅកំពង់ផែ Cat Lai
