ភស្តុភារកម្ម

សេវាកម្មដឹកជញ្ជូន
ប៉ុន្មានឆ្នាំថ្មីៗនេះ សេវាកម្មដឹកជញ្ជូនរបស់ ក.ស.ភ. ផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធភាពសម្រាប់ការដឹកជញ្ជូនទំនិញ ដោយកាត់បន្ថយការពឹងផ្អែកទៅលើសេវាខាងក្រៅ។ ដោយមានការប្រតិបត្តិការ 24/7 យើងធានាបាននូវការផ្ទេរទំនិញដែលមានប្រសិទ្ធភាព និងអាចទុកចិត្តបាន ព្រមទាំងការគ្រប់គ្រងកាន់តែប្រសើរលើការដឹកជញ្ជូន ដែលជួយអតិថិជនកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

សេវាកម្មភស្តុភារកម្មជាលក្ខណៈគម្រោង
ក.ស.ភ. ផ្តល់សេវាកម្មភស្តុភារកម្មជាលក្ខណៈគម្រោង គ្រប់គ្រងការដឹកជញ្ជូនទំនិញដែលមានទំហំធំ និងស្មុគស្មាញប្រកបដោយភាពជាក់លាក់។ ក្រុមការងាររបស់យើងធានានូវការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនតែមួយគត់ គឺសម្រេចដូចផែនការចាប់ពីការចាប់ផ្តើមរហូតដល់បញ្ជូនដល់អតិថិជន។ យើងនឹងធ្វើការជាមួយអ្នកជាក្រុមការងារ ដើម្បីប្រតិបត្តិការ និងគ្រប់គ្រងគម្រោងពិសេសរបស់អ្នក ដោយមិនខ្វល់ពីទំហំទំនិញ ទម្ងន់ ភាពស្មុគស្មាញ ឬការកំណត់រចនាសម្ព័ន្ធ។

សេវាកម្មដឹកជញ្ជូនរបស់នាវា
ក.ស.ភ. ផ្តល់នូវសេវាកម្មដឹកជញ្ជូនដ៏ល្អបំផុតដល់អតិថិជនជាមួយនឹងរបៀបនៃការធ្វើនាវាចរណ៍ប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃសម្រាប់ទំនិញដែលដឹកជញ្ជូនតាមសមុទ្រ។ យើងផ្តល់ជូននូវដំណោះស្រាយដឹកជញ្ជូនតាមសមុទ្រជាច្រើនសម្រាប់តម្រូវការដឹកទំនិញរបស់អតិថិជន រួមទាំងការដឹកជញ្ជូនកុងតឺន័រពេញ និងការដឹកជញ្ជូនកុងតឺន័រដែលជាទំនិញសហកម្មសិទ្ធិ។ យើងផ្តល់ការដឹកជញ្ជូនតាមសមុទ្រសម្រាប់ប្រភេទទំនិញជាច្រើនប្រភេទ រួមទាំងទំនិញកុងតឺន័រ ទំនិញរាវ ទំនិញស្ងួត និងទំនិញចាក់ធារ។

សេវាកម្មបំពេញបែបបទគយ
ក.ស.ភ. ផ្តល់ជូននូវសេវាកម្មបំពេញបែបបទគយ ដែលមានទំនុកចិត្ត ធានាបាននូវដំណើរការរលូន និងទាន់ពេលវេលានៃការនាំចូល និងការនាំចេញ។ ក្រុមការងារ ដែលមានបទពិសោធន៍របស់ ក.ស.ភ. ចូលរួមដោះស្រាយលើបទប្បញ្ញត្តិស្មុគស្មាញ និងការងារឯកសារ ដែលជួយអតិថិជនជៀសវាងការពន្យារពេល និងធានាបាននូវការអនុលោមតាមតម្រូវការអតិថិជនទាំងអស់។

សេវាកម្មរៀបចំឯកសារ
ក.ស.ភ. ផ្តល់សេវាកម្មរៀបចំឯកសារដល់អតិថិជន ដើម្បីដោះស្រាយរាល់ការងារឯកសារដែលចាំបាច់ សម្រាប់ការនាំចូល និងនាំចេញ។ ក្រុមការងាររបស់យើងធានានូវភាពច្បាស់លាស់ និងការអនុលោមតាមបទប្បញ្ញត្តិ សម្រួលដំណើរការ និងកាត់បន្ថយហានិភ័យនៃការពន្យារពេលជូនអតិថិជន។

សេវាកម្មដោះស្រាយភស្តុភារកម្ម
ក.ស.ភ. ផ្តល់សេវាកម្មដោះស្រាយភស្តុភារកម្មដល់អតិថិជនរបស់យើងសម្រាប់ដំណើរការដឹកជញ្ជូន។ យើងមានក្រុមជំនាញដើម្បីគាំទ្រអតិថិជន គ្រប់គ្រង និងប្រឹក្សាយោបល់អំពីដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហាប្រឈមរបស់ពួកគេ។