អាជ្ញាធរកំពង់ផែ

សកម្មភាពអាជីវកម្មរបស់យើង

កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) គឺជាជាកំពង់ផែទន្លេអន្តរជាតិមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានមុខងារជាអាជ្ញាធរកំពង់ផែ ប្រតិបត្តិករផែ និងភស្តុភារកម្ម។ ឥឡូវនេះ ក.ស.ភ. ផ្តល់នូវសេវាកម្មកំពង់ផែសំខាន់ៗ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត។

អាជ្ញាធរកំពង់ផែ

សេវាកម្មកណ្ណធារ

សេវាកម្មកណ្ណធារ

សម្រាប់សេវាកម្មកណ្ណធារ ក.ស.ភ. មានក្រុមនាវឹក ដែលមានជំនាញ និងបទពិសោធន៍ពេញលេញ ដើម្បីធានាការធ្វើនាវាចរណ៍ប្រកបដោយដល់សុវត្ថិភាព ទៀងទាត់ពេលវេលា និងប្រសិទ្ធភាព។ ដើម្បីធានាដល់សុវត្ថិភាព គណៈកម្មការទន្លេមេគង្គ និងគណៈកម្មាធិការពាណិជ្ជកម្មព្រំដែន គាំទ្រលើការដំឡើងភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើង និងសញ្ញានាំផ្លូវពីព្រំដែនវៀតណាមរហូតដល់ ក.ស.ភ. ក្នុងគោលបំណងឱ្យនាវាទាំងអស់អាចធ្វើនាវាចរណ៍ ២៤/៧ ។

សេវាកម្មនាវាជំនួយ/អូសទាញ

សេវាកម្មនាវាជំនួយ/អូសទាញ

ក.ស.ភ. បានផ្តល់នូវសេវាកម្មនាវាជំនួយ/អូសទាញ ​ដើម្បី​អូស​កប៉ាល់​ធំៗ​ចូល និង​ចេញ​ពី​កំពង់ផែ។ ភារកិច្ចចម្បងរបស់នាវា​ជំនួយរួមមាន សម្រួលដល់នាវាចូលចត និងចេញពីកំពង់ផែ និងជួយក្នុងការរំកិល និងផ្លាស់ប្តូរកប៉ាល់ទៅចំណតផែ។ នាវា​ជំនួយទាំងនេះ ត្រូវបានបំពាក់ដោយឧបករណ៍ពន្លត់អគ្គីភ័យ និងឧបករណ៍ដកយកប្រេង ហើយវាក៏រួមចំណែកក្នុងការថែរក្សាសុវត្ថិភាពដែនទន្លេក្នុងតំបន់ផងដែរ ដូចជាករណីគ្រោះមហន្តរាយ ការជួយសង្គ្រោះ និងគ្រោះថ្នាក់ផ្សេងជាដើម។

សេវាកម្មបូមស្តារ

សេវាកម្មបូមស្តារ

ក.ស.ភ. មានបទពិសោធន៍ក្នុងការផ្តល់សេវាកម្មបូមស្តារតាមដងទន្លេជាច្រើនឆ្នាំមកហើយសម្រាប់បំពេញតម្រូវការអតិថិជន។ យើងមានបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងការបញ្ចប់គម្រោងការបូមស្តារដ៏លំបាកបំផុតនៅតាមដងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់។ យើងមានសម្ភារឧបករណ៍បូមស្តារពេញបរិបូរណ៌ និងធនធានមនុស្សប្រកបដោយសមត្ថភាព និងបទពិសោធន៍ដើម្បីធានាដល់ការប្រតិបត្តការប្រកបដោយប្រសិទ្ធភាព។

សេវាកម្មដោះ/ពាក់ពួរ

សេវាកម្មដោះ/ពាក់ពួរ

ក.ស.ភ. បានផ្តល់សេវាកម្មដោះ/ពាក់ពួរ ដែលត្រូវបានចាត់ទុកថាជាសេវាកម្មមូលដ្ឋានរបស់កំពង់ផែ។ សកម្មភាពដោះ/ពាក់ពួរ ត្រូវបានអនុវត្តដោយអ្នកជំនាញមានបទពិសោធន៍ ដែលប្រតិបត្តិការប្រកបដោយសុវត្ថិភាពខ្ពស់ក្នុងរយៈពេល២៤ ម៉ោងក្នុងមួយថ្ងៃ។ ការដោះ/ពាក់ពួរ ត្រូវបានយកចិត្តទុកដាក់ដោយអនុលោមតាមកាលវិភាគដែលបានបញ្ជាក់ និងការជូនដំណឹងជាមុន។

សេវាកម្មផ្តល់ចំណតនាវា

សេវាកម្មផ្តល់ចំណតនាវា សម្រាប់នាវាទេសចរណ៍ និងនាវាដឹកទំនិញ

សេវាកម្មផ្តល់ចំណតនាវា ជាសេវាកម្មចម្បងរបស់ ក.ស.ភ. សម្រាប់នាវាទេសចរណ៍ និងនាវាដឹកទំនិញ។ ក.ស.ភ. មានការបត់បែនក្នុងការសម្រួលជូនអតិថិជនក្នុងការបម្រើសេវាកម្មជូនអតិថិជន។ យើង​អាច​រៀបចំ​កិច្ចសន្យា​ឱ្យ​សមស្រប​តាម​តម្រូវការ​​របស់​អតិថិជន​របស់​យើង អាស្រ័យ​លើ​ស្ថានភាពនៃការញឹកញាប់អំពី​ការ​ចូលចត និង​ទំហំ​នៃ​នាវា​ផងដែរ​។ យើងមានសម្ភារគ្របគ្រាន់ និងកន្លែងចតនាវធំទូលាយសម្រាប់ការចតនាវាទេសចរណ៍ និងដឹកទំនិញ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាព។

សេវាកម្មចលនានាវាបម្លាស់ទី

សេវាកម្មចលនានាវាបម្លាស់ទី

ក.ស.ភ. ផ្តល់សេវាកម្មចលនានាវាបម្លាស់ទីសម្រាប់ចលនា និងការផ្លាស់ប្តូរទីតាំងនៃនាវា និងសាឡង់នៅក្នុងតំបន់កំពង់ផែ។ ជាមួយនឹងទូកទាញពិសេស និងការគាំទ្រពីក្រុមបច្ចេកទេសដែលមានបទពិសោធន៍ យើងធានាដល់ការបម្លាស់ទីរបស់នាវា និងសាឡងប្រកបដោយ​ភាពរលូនក្នុងការចេញចូលនៅចំណតផែ និងទីតាំងសំខាន់ៗផ្សេងទៀត។