ចំណតផែកុងតឺន័រ LM១៧

ស្ថិតនៅក្នុងខេត្តកណ្តាល

ស្ថិតនៅតាមដងទន្លេមេគង្គក្រោម ក្នុងភូមិសាស្រ្តភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ចំណតផែកុងតឺន័រ LM១៧ ដើរតួនាទីជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងបណ្តាញពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា។ ទីតាំងយុទ្ធសាស្ត្រនេះ ជាកន្លែងការបង្រួបបង្រួមទំនិញ និងការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពទៅ និងមកពីប្រទេសវៀតណាម។ អតិថិជនអាចចូលទៅកាន់ ចំណតផែកុងតឺន័រ LM១៧ តាមរយៈជម្រើសផ្សេងៗគ្នា រួមមានផ្លូវជាតិលេខ១ ផ្លូវក្រវ៉ាត់ក្រុងទី២ និងទី៣ ពីតំបន់ឧស្សាហកម្មក្នុងរាជធានីភ្នំពេញ។ ចំណតផែកុងតឺន័រ LM១៧ ផ្តល់នូវតម្លៃប្រកួតប្រជែង និងសមរម្យ បើប្រៀបធៀបទៅនឹងកំពង់ផែក្នុងស្រុក និងតំបន់។

ចំណតផែកុងតឺន័រ LM១៧ គឺជាចំណតផែស្នូលពោរពេញដោយសក្តានុពល ដែលមានសមត្ថភាពលើកដាក់ និងផ្តល់ចំណតដល់ទំនិញជាច្រើនប្រភេទ រួមទាំងទំនិញកុងតឺន័រ ទំនិញដុល ទំនិញចាក់ធារ និងទំនិញរាយ។ ហេដ្ឋារចនាសម្ព័ន្ធទំនើបរបស់ចំណតផែ និងក្រុមការងារដែលមានបទពិសោធន៍ធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។

សេវាកម្មសំខាន់ៗដែលផ្តល់ដោយចំណតផែកុងតឺន័រ LM១៧ រួមមានៈ

  • ការលើកដាក់ជញ្ជូនទំនិញ៖ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃប្រភេទទំនិញផ្សេងៗ។
  • ការផ្ទុក និងឃ្លាំង៖ ដំណោះស្រាយស្តុកទុកប្រកបដោយសុវត្ថិភាពសម្រាប់ទំនិញគ្រប់ប្រភេទ។
  • ការរៀបចំឯកសារពន្ធគយ៖ ធ្វើឱ្យដំណើរការរៀបចំឯកសារពន្ធគយកាន់តែមានភាពប្រសើរឡើង ដើម្បីកាត់បន្ថយការពន្យារពេល។
  • ការដឹកជញ្ជូន និងភស្តុភារកម្ម៖ ដំណោះស្រាយការដឹកជញ្ជូន និងភស្តុភារឱ្យកាន់តែប្រសើរ។

លក្ខណៈពិសេស

  • ប្រភេទទំនិញ៖ ទំនិញកុងតឺន័រ ទំនិញចាក់ធារ ទំនិញទូទៅ
  • ជម្រៅទឹក៖ ៤,៥ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យកប៉ាល់ដែលមានចំណុះពី ២ ០០០តោន - ៣ ០០០តោន ចូលចត
  • ចម្ងាយ៖ ៣៧០-៤៤៥ Km ឬ ២៨ - ៣៥ ម៉ោងសម្រាប់ការធ្វើនាវាចរណ៍រវាង ចំណតផែកុងតឺន័រ LM១៧ទៅប្រទេសវៀតណាម
  • ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
    • ទំហំដី៖ ៣០ហិចតា
    • ចំណត៖ ៩ នាវា
    • សមត្ថភាពដងយោង (FCC): ២០-២៥ MPH
    • សមត្ថភាពផ្ទុក: ៥០០ ០០០ TEUs ក្នុងមួយឆ្នាំ
    • ឃ្លាំង៖ ១ ឃ្លាំង LCL មានទំហំ ១ ៤៦៤ម៉ែត្រការ៉េ

ការតភ្ជាប់៖

ចំណតផែកុងតឺន័រ LM១៧ ជាចំណតផែ ដែលមានការតភ្ជាប់ជាមួយតំបន់ឧស្សាហកម្មក្នុងរាជធានីភ្នំពេញ តាមរយៈផ្លូវដឹកជញ្ជូនផ្សេងៗ រួមមាន ផ្លូវជាតិលេខ១ ផ្លូវក្រវ៉ាត់ក្រុងលេខ២ និងផ្លូវក្រវ៉ាត់ក្រុងលេខ៣។ ការតភ្ជាប់នេះ អនុញ្ញាតឱ្យដឹកជញ្ជូនទំនិញទៅនិងមកពីចំណតផែកុងតឺន័រ LM១៧ ដោយរលូន។

គុណសម្បត្តិប្រកួតប្រជែង

តាមរយៈការប្រើប្រាស់ទីតាំងយុទ្ធសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធទំនើប និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ចំណតផែកុងតឺន័រ LM១៧ ផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងដល់អាជីវកម្ម ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ តម្លៃប្រកួតប្រជែងរបស់ចំណតផែកុងតឺន័រ LM7 និងកញ្ចប់សេវាកម្មដែលអាចបត់បែន បានធ្វើឱ្យក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនដែលស្វែងរកដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត។

នៅពេលដែលកម្ពុជាបន្តធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក ចំណតផែកុងតឺន័រ LM១៧ ត្រៀមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

  • ប្រភេទទំនិញ

    - ទំនិញកុងតឺន័រ
    - ទំនិញចាក់ធារ
    - ទំនិញរាយ

  • ជម្រៅទឹក

    ៤,៥ ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតនាវាដែលផ្ទុកទំនិញ ២ ០០០តោន - ៣០០០តោនចូលចត

  • ចម្ងាយ

    ពីចំណតផែកុងទឺន័រ LM១៧ ទៅកំពង់ផែក្នុងប្រទេសវៀតណាម មានចម្ងាយ ៣៧០ - ៤៤៥គីឡូម៉ែត្រ ឬ ២៨​ -​ ៣៥ម៉ោងសម្រាប់ផ្លូវទឹក

  • ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ

    - ផ្ទៃដី៖ ៣០ ហិចតា
    - ចំណត៖ ៩ ចំណត
    - សមត្ថភាពដងយោង(FCC)៖ ២០ - ២៥MPH
    - សមត្ថភាពចំណតផែ៖ ៥០០ ០០០ TEUs/ឆ្នាំ
    - ឃ្លាំងទំនិញ៖ ១ ទំហំ ១ ៤៦៤ម៉ែត្រការ៉េ