ចំណតផែអ្នកដំណើរ និងទេសចរ TS១ ស្ថិតនៅលើតិរវិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើរតួនាទីយ៉ាងសំខាន់សម្រាប់អ្នកទេសចរគយគន់នឹងទេសភាពមាត់ទន្លេដ៏រស់រវើករបស់ទីក្រុង។ ចំណតនេះ ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ធ្វើដំណើរកម្សាន្តតាមដងទន្លេសាប។
លក្ខណៈពិសេសរបស់ចំណតផែអ្នកដំណើរ និងទេសចរ TS១
- ប្រភេទ៖ ជាចំណតស្ថានីយទេសចរណ៍
- ជម្រៅទឹក៖ ៤,៥ ម៉ែត្រនៅរដូវប្រាំង
- ចម្ងាយ៖ ២៤៥Km ឬ ១២-១៥ ម៉ោង (ពីTS១ ទៅកំពង់ផែក្នុងប្រទេសវៀតណាម)
- ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
- ទំហំដី៖ ៦៦០០ ម៉ែត្រការ៉េ
- ចំណត៖ នាវា ២ គ្រឿង
- ស្ពានផែ៖ ៣០m x ១២m & ៤៥m x១៥
ចំណតផែអ្នកដំណើរ និងទេសចរ TS១ ផ្តល់សេវាកម្មដូចខាងក្រោម៖
- ផ្តល់ចំណតនាវាក្នុងស្រុកក្នុងការជិះទូកកម្សាន្តតាមដងទន្លេ
- ផ្តល់ចំណតដល់នាវាទេសចរណ៍អន្តរជាតិ
តាមរយៈការវិនិយោគលើការអភិវឌ្ឍចំណតផែអ្នកដំណើរ និងទេសចរ TS១ ក.ស.ភ. បានពង្រឹងខ្លួនជាចំណតផែចម្បងក្នុងទីក្រុងភ្នំពេញដើម្បីជំរុញទិសដៅទេសចរណ៍សំខាន់តាមដងទន្លេ ដោយទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក។
-
ប្រភេទ
- ជាចំណតស្ថានីយទេសចរណ៍
-
ជម្រៅទឹក
- ៤,៥ ម៉ែត្រនៅរដូវប្រាំង
-
ចម្ងាយ
- ២៤៥Km ឬ ១២-១៥ ម៉ោង (ពីTS១ ទៅកំពង់ផែក្នុងប្រទេសវៀតណាម)
-
ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ
- ទំហំដី៖ ៦៦០០ ម៉ែត្រការ៉េ
- ចំណត៖ នាវា ២ គ្រឿង
- ស្ពានផែ៖ ៣០m x ១២m & ៤៥m x១៥