ចំណតផែពហុបំណង TS១១ មានទីតាំងនៅតាមដងទន្លេសាបស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្ត្រដើម្បីគាំទ្រដល់កំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការដឹកជញ្ជូនទំនិញចូលក្នុងទីក្រុង។ ចំណតផែពហុបំណង TS១១ នៅជិតកណ្តាលទីក្រុង និងតំបន់ឧស្សាហកម្មធ្វើឱ្យវាជាទីតាំងដ៏ល្អសម្រាប់ការចែកចាយសម្ភារសំណង់ និងការនាំចេញសម្លៀកបំពាក់។ ចំណតផែពហុបំណង TS១១ នេះ ក៏ផ្តល់កញ្ចប់សេវាកម្មដល់អតិថិជនដោយផ្អែកលើតម្រូវការរបស់ពួកគេផងដែរ។ អតិថិជនអាចមកដល់ចំណតផែពហុបំណង TS១១ តាមរយៈផ្លូវជាតិលេខ៥។ ចំណតផែពហុបំណង TS១១ ផ្តល់នូវតម្លៃប្រកួតប្រជែង និងសមរម្យ បើប្រៀបធៀបទៅនឹងកំពង់ផែក្នុងស្រុក និងតំបន់។ ចំណតផែរណបពហុបំណង TS១១ ត្រូវបានអភិវឌ្ឍក្រោមកិច្ចសហការវិនិយោគរួមគ្នា រវាង ក.ស.ភ. និងក្រុមហ៊ុន PTLS Cooperation Co., Ltd. ដែលជាក្រុមហ៊ុនប្រកបដោយសក្តានុពលខ្ពស់។
ចំណតផែរណបពហុបំណង TS១១ ផ្តល់ជូននូវសេវាកម្មដ៏សម្បូរបែបដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ហេដ្ឋារចនាសម្ព័ន្ធចម្រុះរបស់ចំណតផែរណបពហុបំណង TS១១ និងក្រុមការងារដែលមានបទពិសោធន៍ បង្ករលទ្ធភាពក្នុងការទទួលលើដាក់ទំនិញជាច្រើនប្រភេទ រួមទាំងទំនិញកុងតឺន័រ ទំនិញចាក់ធារ និងទំនិញរាយ។
លក្ខណៈសំខាន់ៗរបស់ ចំណតផែរណបពហុបំណង TS១១៖
- ប្រភេទនៃទំនិញ៖ ទំនិញកុងតឺន័រ ទំនិញចាកធារ ទំនិញរាយ
- ជម្រៅទឹក៖ ៤,៥ ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យនាវាដែលមានចំណុះពី ២ ០០០តោន - ៣ ០០០តោន ចូលចត។
- ចម្ងាយ៖ ៥៥ Km ឬ ៦ - ៧ ម៉ោងសម្រាប់ការរុករករវាង TS១១ ដល់ LM១៧
- ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
- ទំហំដី៖ ៤ហិតា
- ចំណតផែ៖ ១ ចំណត
- សមត្ថភាពដងយោង (FCC)៖ ១៥-២០ MPH
- សមត្ថភាពផ្ទុកកុងតឺន័រ៖ ៦០ ០០០ TEUs ក្នុងមួយឆ្នាំ
- ឃ្លាំង៖ ២ ឃ្លាំង (៤ ៧០២ម៉ែត្រការ៉េ)
សេវាកម្មសំខាន់ៗដែលចំណតផែរណបពហុបំណង TS១១ ផ្តល់ឱ្យ រួមមាន:
- ការលើកដាក់ទំនិញ៖ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃប្រភេទទំនិញផ្សេងៗ។
- ការផ្ទុក និងឃ្លាំង៖ ដំណោះស្រាយស្តុកទុកប្រកបដោយសុវត្ថិភាពសម្រាប់ទំនិញគ្រប់ប្រភេទ។
- សេវាកកម្មបំពេញបែបបទគយ៖ ចំណតផែរណបពហុបំណង TS១១ ផ្តល់នូវសេវាកកម្មបំពេញបែបបទគយប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការពន្យារពេល និងសម្រួលដំណើរការនាំចូល/នាំចេញ។
- ការដឹកជញ្ជូន និងភស្តុភារកម្ម៖ ដំណោះស្រាយដឹកជញ្ជូន និងភស្តុភារដ៏សុវត្ថិភាព និងឆាប់រហ័ស។
គុណសម្បត្តិប្រកួតប្រជែង
ដោយមានភាពអំណោយផលពីទីតាំងយុទ្ធសាស្ត្រ និងសេវាកម្មដ៏សម្បូរបែបរបស់ចំណតផែរណបពហុបំណង TS១១ ផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងដល់អាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។ តម្លៃប្រកួតប្រជែងរបស់ចំណតផែរណបពហុបំណង TS១១ និងកញ្ចប់សេវាកម្ម ដែលមានតម្លៃសមរម្យ បានធ្វើឱ្យចំណតផែរណបនេះ ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនដែលស្វែងរកដំណោះស្រាយលើការលើកដាក់ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ។
ដោយសាររាជធានីភ្នំពេញបន្តពង្រីក និងធ្វើទំនើបកម្ម ចំណតផែរណបពហុបំណង TS១១មានទីតាំងល្អក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ទីក្រុង។
តាមរយៈការផ្តល់នូវដំណោះស្រាយភស្តុភារ ដែលមានទំនុកចិត្ត និងមានប្រសិទ្ធភាព ចំណតផែរណបពហុបំណង TS១១ ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ចំណតផែរណបពហុបំណង TS១១ ផ្តល់លទ្ធភាពដល់អាជីវករដើម្បីនាំទំនិញទៅដល់ទីផ្សារថ្មី ពង្រីកប្រតិបត្តិការរបស់ពួកគេ និងបង្កើតទ្រព្យសម្បត្តិសម្រាប់សហគមន៍មូលដ្ឋាន។
-
ប្រភេទទំនិញ
- ទំនិញកុងតឺន័រ ទំនិញចាកធារ ទំនិញរាយ
-
ជម្រៅទឹក
- ៤,៥ ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យនាវាដែលមានចំណុះពី ២ ០០០តោន - ៣ ០០០តោន ចូលចត។
-
ចម្ងាយ
- ៣៤ Km ឬ ៥ - ៦ ម៉ោងសម្រាប់ការរុករករវាង TS១១ ដល់ LM១៧
-
ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ
- ទំហំដី៖ ៤ហិតា
- ចំណត៖ ១ គ្រឿង
- សមត្ថភាពដងយោង (FCC)៖ ១៥-២០ MPH
- សមត្ថភាពផ្ទុកកុងតឺន័រ៖ ៦០ ០០០ TEUs ក្នុងមួយឆ្នាំ
- ឃ្លាំង៖ ២ ឃ្លាំង (៤ ៧០២ម៉ែត្រការ៉េ)
- ស្ពានផែ៖ ១២ម៉ែត្រ x ៦០ម៉ែត្រ