ចំណតផែរណបពហុបំណង UM១

ស្ថិតនៅក្នុងខេត្តកណ្តាល (ក្នុងគម្រោងអភិវឌ្ឍន៍របស់ ក.ស.ភ.)

ចំណតផែរណបពហុបំណង UM១ គឺចំណតផែដែលស្ថិតនៅក្រោមផែនការអភិវឌ្ឍរបស់ ក.ស.ភ. មានទីតាំងនៅតាមដងទន្លេមេគង្គលើក្នុងភូមិសាស្រ្តក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណតផែនេះ នឹងក្លាយជាទីតាំងជាយុទ្ធសាស្ត្រដើម្បីបម្រើឱ្យវិស័យឧស្សាហ៍កម្មចម្រុះ។ ជុំវិញដោយរោងចក្រ និងតំបន់អចលនទ្រព្យដ៏សម្បូរបែប ចំណតផែនេះ ត្រូវបានរៀបចំយ៉ាងល្អសម្រាប់ផ្គត់ផ្គង់សម្ភារសំណង់ និងកាត់ដេរ។ ទីតាំងយុទ្ធសាស្ត្រនេះ នឹងផ្តល់លទ្ធភាពឱ្យមានប្រតិបត្តិការលើកដាក់ និងដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពសម្រាប់អាជីវកម្មក្នុងតំបន់។ អតិថិជន​អាចមក​ទៅ​ចំណតផែរណបពហុបំណង UM១ តាម​ផ្លូវជាតិ​លេខ ៦A។

សេវាកម្មសំខាន់ៗដែលចំណតផែរណបពហុបំណង UM១ ផ្តល់ឱ្យ រួមមាន:

  • ការលើកដាក់ទំនិញ៖ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃប្រភេទទំនិញផ្សេងៗ។
  • ការផ្ទុក និងឃ្លាំង៖ ដំណោះស្រាយស្តុកទុកប្រកបដោយសុវត្ថិភាពសម្រាប់ទំនិញគ្រប់ប្រភេទ។
  • ការដឹកជញ្ជូន និងភស្តុភារកម្ម៖ ដំណោះស្រាយដឹកជញ្ជូន និងភស្តុភារដ៏សុវត្ថិភាព និងឆាប់រហ័ស។

 

លក្ខណៈពិសេស៖

  • ប្រភេទនៃទំនិញ៖ ទំនិញកុងតឺន័រ ទំនិញចាក់ធារ ទំនិញរាយ
  • ជម្រៅទឹក៖ ៤,៥ ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យនាវាដែលមានចំណុះពី 2,000T - 3,000T ចូលចត
  • ចម្ងាយ៖៥៥ Km ឬ ៦ - ៧ ម៉ោងសម្រាប់ការរុករករវាង UM១ ដល់ LM១៧
  • ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
    • ទំហំដី៖ ៤ហិចតា
    • ចំណត៖ ១ ចំណត
    • សមត្ថភាពដងយោង (FCC)៖ ១៥-២០ MPH
    • សមត្ថភាពផ្ទុកកុងតឺន័រ៖ ៦ ០០០ TEUs ក្នុងមួយឆ្នាំ
    • ឃ្លាំង៖ ១ ឃ្លាំង (៣ ៩០០ ម៉ែត្រការ៉េ)

 

គុណសម្បត្តិប្រកួតប្រជែង

ដោយទីតាំងយុទ្ធសាស្ត្រមានសភាពអំណោយផល និងសេវាកម្មដ៏សម្បូរបែប ចំណតផែរណបពហុបំណង UM១  នឹងផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងដល់អាជីវកម្ម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់។ តម្លៃប្រកួតប្រជែង និងកញ្ចប់សេវាកម្ម ដែលអាចបត់បែនបានធ្វើឱ្យចំណតផែរណបពហុបំណង UM១ ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុនដែលស្វែងរកដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ។

តាមរយៈការផ្តល់ដំណោះស្រាយភស្តុភារ ដែលមានទំនុកចិត្ត និងមានប្រសិទ្ធភាព ចំណតផែរណបពហុបំណង UM១ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ចំណតផែរណបពហុបំណង UM១ ផ្តល់លទ្ធភាពដល់អាជីវករដើម្បីនាំយកទំនិញទៅដល់ទីផ្សារថ្មី ពង្រីកប្រតិបត្តិការរបស់ពួកគេ និងបង្កើតទ្រព្យសម្បត្តិសម្រាប់សហគមន៍មូលដ្ឋាន។

  • ប្រភេទទំនិញ

    - ទំនិញកុងតឺន័រ ទំនិញចាក់ធារ ទំនិញរាយ

  • ជម្រៅទឹក

    - ៤,៥ ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យនាវាដែលមានចំណុះពី 2,000T - 3,000T ចូលចត

  • ចម្ងាយ

    - ៥៥ Km ឬ ៦ - ៧ ម៉ោងសម្រាប់ការរុករករវាង UM១ ដល់ LM១៧

  • ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ

    - ទំហំដី៖ ៤ហិតា
    - ចំណត៖ ១ ចំណត
    - សមត្ថភាពដងយោងស្ទូច (FCC)៖ ១៥-២០ MPH
    - សមត្ថភាពផ្ទុកកុងតឺន័រ៖ ៦ ០០០ TEUs ក្នុងមួយឆ្នាំ
    - សមត្ថភាបនាវាផ្ទុកទំនិញ៖ ២​ ០០០ - ២ ៥០០តោន
    - ឃ្លាំង៖ ១ ឃ្លាំង (៣ ៩០០ ម៉ែត្រការ៉េ)