ចំណតផែរណបពហុបំណង UM២

ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ

ស្ថិតនៅតាមដងទន្លេមេគង្គលើក្នុងភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ ចំណតផែរណបពហុបំណង UM២ ស្ថិតនៅក្នុងតំបន់យុទ្ធសាស្ត្រជាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលតភ្ជាប់ខេត្តភាគខាងជើង និងឦសាននៃប្រទេសកម្ពុជា។ ទីតាំងយុទ្ធសាស្ត្រនេះ អនុញ្ញាតឱ្យការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងការបង្រួបបង្រួមផលិតផលកសិកម្ម និងកសិឧស្សាហកម្មពីតំបន់ទាំងនេះទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅប្រទេសវៀតណាម។ អតិថិជន អាចនាំចូល/នាំចេញទំនិញរបស់ពួកគេដោយផ្ទាល់ទៅកាន់ LM១៧ ឬកំពង់ផែនៅប្រទេសវៀតណាម។ អតិថិជនអាចមកដល់ចំណតផែរណបពហុបំណង UM២ តាមរយៈផ្លូវជាតិលេខ ៧។ ចំណតផែរណបពហុបំណង UM២ ផ្តល់នូវតម្លៃប្រកួតប្រជែង និងសមរម្យ បើប្រៀបធៀបទៅនឹងកំពង់ផែក្នុងស្រុក និងតំបន់។ ចំណតផែរណបពហុបំណង UM២ ត្រូវបានអភិវឌ្ឍក្រោមកិច្ចសហការវិនិយោគរួមគ្នា រវាង ក.ស.ភ.​ និងក្រុមហ៊ុន PTLS Cooperation Co., Ltd. ដែលជាក្រុមហ៊ុនប្រកបដោយសក្តានុពលខ្ពស់។

ចំណតផែរណបពហុបំណង UM២ ផ្តល់ជូននូវសេវាកម្មដ៏ទូលំទូលាយ ដើម្បីបំពេញតាមតម្រូវការពិសេសរបស់អតិថិជន។ ហេដ្ឋារចនាសម្ព័ន្ធចម្រុះចំណតផែរណបពហុបំណងនេះ និងក្រុមដែលមានបទពិសោធន៍ បង្ករលទ្ធភាពក្នុងការទទួលលើដាក់ទំនិញជាច្រើនប្រភេទ រួមទាំងទំនិញកុងតឺន័រ ទំនិញចាក់ធារ និងទំនិញរាយ។

សេវាកម្មសំខាន់ៗដែលចំណតផែរណបពហុបំណង UM២ ផ្តល់ឱ្យ រួមមាន៖

  • ការលើកដាក់ទំនិញ៖ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃប្រភេទទំនិញផ្សេងៗ។
  • ការផ្ទុក និងឃ្លាំង៖ ដំណោះស្រាយស្តុកទុកប្រកបដោយសុវត្ថិភាពសម្រាប់ទំនិញគ្រប់ប្រភេទ។
  • ការដឹកជញ្ជូន និងភស្តុភារកម្ម៖ ដំណោះស្រាយដឹកជញ្ជូន និងភស្តុភារដ៏សុវត្ថិភាព និងឆាប់រហ័ស។

 

លក្ខណៈពិសេសរបស់ចំណតផែរណបពហុបំណង UM២៖

  • ប្រភេទនៃទំនិញ៖ ទំនិញកុងតឺន័រ ទំនិញចាកធារ ទំនិញរាយ
  • ជម្រៅទឹក៖ ៤,៥ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យនាវាដែលមានចំណុះពី ២ ០០០តោន - ៣​ ០០០តោន ចូលចត។
  • ចម្ងាយ: ២៧ Km ឬ ៨ -១១ ម៉ោង (ពី UM២ ទៅ LM១៧)
  • ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ៖
    • ទំហំដី៖ ៧ហិតា
    • ចំណត៖ ១ ចំណត
    • សមត្ថភាពដងយោង(FCC)៖ ១៥-២០ MPH
    • សមត្ថភាពផ្ទុកកុងតឺន័រ: ៧០ ០០០ TEUs ក្នុងមួយឆ្នាំ
    • ឃ្លាំង៖ ១ ឃ្លាំង (៦ ០០០m2)

 

គុណសម្បត្តិប្រកួតប្រជែង

  • ទីតាំងយុទ្ធសាស្ត្រ៖ ស្ថិតនៅទីតាំងសំខាន់ ចំណតផែរណបពហុបំណង UM២ ផ្តល់ភាពងាយស្រួលដល់ទីផ្សារសំខាន់ៗក្នុងដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា និងវៀតណាម។
  • ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព៖ ចំណតផែរណបពហុបំណង UM២ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទំនិញដោយរលូន និងមានប្រសិទ្ធភាព។
  • តម្លៃប្រកួតប្រជែង៖ ចំណតផែរណបពហុបំណង UM២ ផ្តល់ជូននូវតម្លៃប្រកួតប្រជែង និងសមរម្យបាន ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អាជីវកម្ម។
  • ការតភ្ជាប់ដ៏ទូលំទូលាយ៖ ចំណតផែរណបពហុបំណង UM២ ត្រូវបានតភ្ជាប់យ៉ាងល្អទៅនឹងបណ្តាញដឹកជញ្ជូនដ៏ទូលំទូលាយ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវទឹកផងដែរ។
  • សេវាកកម្មបំពេញបែបបទគយ៖ ចំណតផែរណបពហុបំណង UM២ ផ្តល់នូវសេវាកកម្មបំពេញបែបបទគយប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការពន្យារពេល និងសម្រួលដំណើរការនាំចូល/នាំចេញ។

 

តាមរយៈការផ្តល់នូវដំណោះស្រាយភស្តុភារ ដែលមានទំនុកចិត្ត និងមានប្រសិទ្ធភាព ចំណតផែរណបពហុបំណង UM២ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ចំណតផែរណបពហុបំណង UM២ ផ្តល់លទ្ធភាពដល់អាជីវករដើម្បីនាំទំនិញទៅដល់ទីផ្សារថ្មី ពង្រីកប្រតិបត្តិការរបស់ពួកគេ និងបង្កើតទ្រព្យសម្បត្តិសម្រាប់សហគមន៍មូលដ្ឋាន។

  • ប្រភេទទំនិញ

    - ទំនិញកុងតឺន័រ
    - ទំនិញចាកធារ
    - ទំនិញរាយ

  • ជម្រៅទឹក

    - ៤,៥ម៉ែត្រក្នុងរដូវប្រាំង អនុញ្ញាតឱ្យនាវាដែលមានចំណុះពី ២ ០០០តោន - ៣​ ០០០តោន ចូលចត

  • ចម្ងាយ

    - ចម្ងាយ: ១២៧ Km ឬ ៨ -១១ ម៉ោង (ពី UM២ ទៅ LM១៧)

  • ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារ

    - ទំហំដី៖ ២៤ហិតា
    - ចំណត៖ ១ ចំណត
    - សមត្ថភាពដងយោង(FCC)៖ ១៥-២០ MPH
    - សមត្ថភាពផ្ទុកកុងតឺន័រ: ៧០ ០០០ TEUs ក្នុងមួយឆ្នាំ
    - ឃ្លាំង៖ ១ ឃ្លាំង (៤០ម៉ែត្រ x ១៥០ម៉ែត្រ)
    - ស្ពានផែ៖ ១២ម៉ែត្រ x ៤៦.៩ម៉ែត្រ