ក. ស. ភ. បានចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យមូលបត្រនៅកម្ពុជា”
១០ តុលា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍
នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ.) បានចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “វិស័យមូលបត្រនៅកម្ពុជា” នៅសណ្ឋាគារ អង្គរមីរ៉ាខល រីសត & ស្ប៉ា ខេត្តសៀមរាប ដែលបានរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) សហការជាមួយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹង ក៏ដូចជាធ្វើបច្ចុប្បន្នភាពក្នុងវិស័យមូលបត្រជូនដល់សាស្ត្រាចារ្យសាកលវិទ្យាល័យនៅខេត្តសៀមរាប និងបណ្ដាខេត្តជុំវិញខេត្តសៀមរាប។



