ក.ស.ភ. បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ វិធានការការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា និងសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការបង្ការមេរោគអេដស៍

១៣ កុម្ភៈ ២០២៦| ព័ត៌មាន និងព្រឹត្តិការណ៍

នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ វិធានការការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមី សម្រាប់ជក់ និងស៊ីស្សា និងសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការបង្ការមេរោគអេដស៍" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សេន ស៊ីហ៊ត់ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ជួន សុខេម អគ្គនាយករងរដ្ឋបាល/ហិរញ្ញវត្ថុ តំណាង ក.ស.ភ. ដែលមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងកម្មករ-និយោជិត ក.ស.ភ. ដែលប្រព្រឹត្តទៅនៅចំណតផែកុងតឺន័រ LM១៧ ។