កំពង់ផែស្វយ័តភ្នំពេញទទួលស្វាគមន៍ ​និងពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតឡាវ

២២ មេសា ២០២៥| ព័ត៌មាន និងព្រឹត្តិការណ៍

នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២៥ នៅចំណត​ផែកុងតឺន័រ LM១៧ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម/ប្រតិបត្តិការផែ ​នៃកំពង់ផែស្វយ័តភ្នំពេញ​ និងសហការី​ បានទទួលស្វាគមន៍ ​និងពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតឡាវ ដែលបានដឹកនាំដោយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញមកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ពីព័ត៌មានទូទៅ និងយុទ្ធសាស្រ្ត ក៏ដូចជាវឌ្ឍនភាពរបស់កំពង់ផែស្វយ័តភ្នំពេញ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍នៃដំណើរវិវត្តន៍របស់ ក.ស.ភ. ផងដែរ។