សេវាកម្មសណ្តោង ត្រូវបានតម្រូវប្រើប្រាស់ចំពោះនាវាដែលដឹកទំនិញគ្រោះថ្នាក់ ដូចជា ប្រេង/ហ្គាស ជាដើម។ នៅពេលដែលនាវាចូលចតនៅ ក. ស. ភ. នាវាត្រូវទម្លាក់យុថ្កានៅរយៈទទឹង ១១’២៨’២៨,៨១’N និងរយៈបណ្តោយ ១០៥ ៨’៣៦,៧០’E និងរង់ចាំការជួយសម្រួលពីនាវាសណ្តោង។ កាពីទែននាវាជូនដំណឹងទៅ ភ្នាក់ងារនាវាចរណ៍កម្ពុជា (កាំសាប) សម្រាប់ជំនួយសណ្តោង។ កាំសាប បញ្ជូនព័ត៌មានតទៅកាន់ អ្នកទទួលខុសត្រូវទីសំចត ហើយបន្ទាប់មក អ្នកទទួលខុសត្រូវទីសំចតនឹងបញ្ជូននាវាសណ្តោងដើម្បីមកជួយសម្រួលដំណើការចូលចតរបស់នាវា។ សព្វថ្ងៃនេះ មាននាវាសណ្តោងចំនួន២គ្រឿង សម្រាប់ផ្តល់សេវាកម្ម។ អ្នកធ្វើប្រតិបត្តិការនាវាសណ្តោងតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់ពី ក្រសួងសារធារណការ និងដឹកជញ្ជូន។
សមត្ថភាពនាវាសណ្តោង
សមត្ថភាព | ប្រភេទនាវាសណ្តោង |
250 X 2Hp | RB2 (CATEPILLA) |
430Hp | R001 (YANMA) |