PPAP Announcement

ការដាក់អោយដំណើរការសាកល្បងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចកំពង់ផែ (Port EDI)

ក្រសួងសាធារណការ និងដឹកជញ្ចូន សូមជម្រាបជូន ម្ចាស់នាវា ក្រុមហ៊ុនភ្នាក់ងារនាវា និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ជ្រាបថា៖ ក្រសួងសារធារណការ និងដឹកជញ្ចូន បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន តាមរយ:ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ក្នុងការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីកាត់បន្ថយពេលវេលា និងសម្រួលដល់ការរៀនចំបែបបទនាវាចូលកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា។