ការកំណត់ជម្រៅទឹកបច្ចុប្បន្ន គឺនៅច្រកចូលសមុទ្រ ដែលអាចអនុញ្ញាតឲ្យនាវាចូលបាននៅចន្លោះ ៤,៦៥ ម៉ែត្រ នៅរដូវប្រាំង និង៥,៥ ម៉ែត្រ នៅរដូវវស្សា។ នាវាដែលមានប្រវែង១០០ ម៉ែត្រ អាចធ្វើនាវាចរណ៍នៅរដូវប្រាំងបាន ហើយ នាវាដែលមានប្រវែង១២០ ម៉ែត្រ អាចធ្វើនាវាចរណ៍នៅរដូវវស្សា។ នៅស្ពានអ្នកលឿង នាវាដែលមានកំពស់ពីផ្ទៃទឹកដល់បាតស្ពានក្រោម ៣៧,៥ ម៉ែត្រ អាចធ្វើនាវាចរណ៍នៅក្រោមស្ពានបាន។