នៅក្នុងឆ្នាំ២០០៩ ប្រព័ន្ធត្រួតពិនិត្យអត្តសញ្ញាណស្វ័យប្រវត្តិ (AIS) ត្រូវបានដំឡើងនៅចន្លោះ ក. ស. ភ. ព្រំប្រទល់ និងប្រទេសវៀតណាម-ប្រទេសកម្ពុជា។ ប្រព័ន្ធមួយ ត្រូវបានដំឡើងនៅ ចំណតផែកុងតឺន័រ TS៣ នៅ រាជធានីភ្នំពេញ និប្រព័ន្ធមួយទៀត នៅ អ្នកលឿង ក្នុង ខេត្តកណ្តាល។

ប្រព័ន្ធ AIS

គឺជាប្រព័ន្ធតាមដានស្វ័យប្រវត្តិប្រើនៅលើនាវា និងសេវាកម្មចរាចរណ៍នាវា (VTS) សម្រាប់កំណត់អត្តសញ្ញាណ និងទីតាំងរបស់នាវា តាមរយៈ ការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកជាមួយនាវាដែលនៅជិតផ្សេងទៀត ស្ថានីយ៍មូលដ្ឋាន AIS និងផ្កាយរណប។ នៅពេលដែលផ្កាយរណបបានប្រើសម្រាប់ចាប់សញ្ញារបស់ AIS នោះ ពាក្យ ផ្កាយរណប-AIS ត្រូវបានប្រើ។ ព័ត៌មានពីប្រព័ន្ធ AIS បន្ថែមពីលើរ៉ាដាសមុទ្រ នៅតែជាវិធីសាស្ត្រមួយ ដើម្បីជៀសវាងការបុកទង្គិចនាវា សម្រាប់ការដឹកជញ្ជូនផ្លូវទឹក។ ដោយមានជំនួយរបស់ គណៈកម្មការទន្លេមេគង្គ ក. ស. ភ. បានតំឡើងប្រព័ន្ធ AIS នេះ ដើម្បីគ្រប់គ្រងចរាចរណ៍របស់នាវាទាំងអស់នៅតាមទន្លេមេគង្គ។

ការប្រសើរឡើងនៃការគ្របដណ្តប់

១. ខាងត្បូងនៃរាជធានីភ្នំពេញ៖ ដើម្បីឲ្យការគ្របដណ្តប់ផ្នែកខាងត្បូងនៃរាជធានីភ្នំពេញមានភាពប្រសើរឡើង និងជៀសវាងបញ្ហាផ្សេងៗ សង្គមឧតុនិយមអាមេរិក (AMS) បានណែនាំឲ្យបន្ថែមនូវប្រព័ន្ធ AIS ចំនួន ២ទៀត។
២. ខាងជើងនៃរាជធានីភ្នំពេញ៖ ខ្សែបណ្តាញគ្របដណ្តប់របស់ប្រព័ន្ធ AIS អាចនឹងពង្រីកដល់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ដើម្បីតាមដានចរាចរណ៍ និងនាវាដឹកអ្នកដំណើរ។