សេវាកម្មដែលទាក់ទងនឹងនាវា, ក. ស. ភ. បានជួលអ្នកបើកបរនាវាគ្រប់ចំនួន ដែលមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីធានាថា នាវាធ្វើដំណើរមក ក. ស. ភ. ប្រកបទៅដោយសុវត្ថិភាព និងភាពជឿជាក់។ សម្រាប់សុវត្ថិភាព គណៈកម្មការទន្លេមេគង្គ និង BTC ជួយឧបត្ថម្ភលើការតំឡើងភ្លើងចរាចរណ៍ ពងសញ្ញា និង សញ្ញានាំមុខ ពីព្រំប្រទល់ប្រទេសវៀតណាមរហូតមកដល់ ក. ស. ភ. ក្នុងគោលបំណងដើម្បីឲ្យនាវាទាំងអស់អាចធ្វើនាវាចរណ៍បានដោយរីករាយ ក្នុងរយៈពេល ២៤ម៉ោង/៧ថ្ងៃ។