ដោយសារតែការកើនឡើងជា​រៀងរាល់ឆ្នាំនៃ​ចំនួនកុងតឺន័រ​ឆ្លងកាត់ ក.​ ស. ភ. និងការចំណាយខ្ពស់លើការដឹកជញ្ជូន​របស់វិស័យឯកជន ក. ស. ភ. នឹងផ្តល់នូវសេវាកម្ម​ដឹកជញ្ជូនបន្ថែម ពីចំណតផែកុងតឺន័រថ្មី (LM១៧) ទៅរាជធានី​ភ្នំពេញ និងពីរាជធានី​ភ្នំពេញទៅចំណតផែកុងតឺន័រថ្មី (LM១៧) នាពេលខាងមុខ។ គោលបំណងសំខាន់នៃសេវាកម្មថ្មី នឹងផ្តល់ផលប្រយោជន៍​​ដល់អតិថិជន​ដែលកំពុងប្រើប្រាស់សេវាកម្មរបស់ ក. ស. ភ. ក្នុងការ​កាត់បន្ថយចំណាយលើការដឹកជញ្ជូន និង ដើម្បី​​ផ្តល់​នូវប្រសិទ្ធភាព​លើ​ការដឹកជញ្ជូន ដូចដែលយើងបានដឹងថា សេវាកម្ម​នេះ​នឹង​ត្រូវផ្តល់ជូន​អតិថិជនរយៈពេល ២៤ម៉ោង​ ក្នុងមួយថ្ងៃ។