សេវាកម្មបូមខ្សាច់​ដោយ​ម៉ាស៊ីនបូមខ្សាច់ដែលមានសមត្ថភាព​ខ្ពស់ចំនួន ២គ្រឿង, កំពង់ផែ​អាចផ្តល់​នូវ​សេវាកម្មចាក់បំពេញដីជូនអតិថិជន ដែលមានតម្រូវការ​ប្រតិបត្តិការ​បូមខ្សាច់។ យើង​ប្រើប្រាស់​នូវ​ម៉ាស៊ីន​បូមខ្សាច់ដែលមានថាមពលខ្ពស់ ដើម្បី​រក្សានូវជម្រៅ​ជ្រៅរបស់​ប្រឡាយ ពីព្រំប្រទល់​ប្រទេសកម្ពុជា-វៀតណាមមកកាន់មណ្ឌល​ផែ និង​ដើម្បីធានា​ដល់ការធ្វើនាវាចរណ៍ដោយរលូន សម្រាប់នាវា​ដែលមានចំណុះរហូត​ដល់ ៤.០០០GRT​។ បន្ថែមពីលើ​នេះទៀត យើង​ក៏ផ្តល់នូវ​សេវាកម្មដីឥដ្ឋតាមសំណូមពរផងដែរ។