ដោយសារតែការកើនឡើងជារៀងរាល់ឆ្នាំនៃចំនួនកុងតឺន័រឆ្លងកាត់ ក. ស. ភ. និងការចំណាយខ្ពស់លើការដឹកជញ្ជូនរបស់វិស័យឯកជន ក. ស. ភ. នឹងផ្តល់នូវសេវាកម្មដឹកជញ្ជូនបន្ថែម ពីចំណតផែកុងតឺន័រថ្មី (LM១៧) ទៅរាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅចំណតផែកុងតឺន័រថ្មី (LM១៧) នាពេលខាងមុខ។ គោលបំណងសំខាន់នៃសេវាកម្មថ្មី នឹងផ្តល់ផលប្រយោជន៍ដល់អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ ក. ស. ភ. ក្នុងការកាត់បន្ថយចំណាយលើការដឹកជញ្ជូន និង ដើម្បីផ្តល់នូវប្រសិទ្ធភាពលើការដឹកជញ្ជូន ដូចដែលយើងបានដឹងថា សេវាកម្មនេះនឹងត្រូវផ្តល់ជូនអតិថិជនរយៈពេល ២៤ម៉ោង ក្នុងមួយថ្ងៃ។