សេវាកម្មបូមខ្សាច់ដោយម៉ាស៊ីនបូមខ្សាច់ដែលមានសមត្ថភាពខ្ពស់ចំនួន ២គ្រឿង, កំពង់ផែអាចផ្តល់នូវសេវាកម្មចាក់បំពេញដីជូនអតិថិជន ដែលមានតម្រូវការប្រតិបត្តិការបូមខ្សាច់។ យើងប្រើប្រាស់នូវម៉ាស៊ីនបូមខ្សាច់ដែលមានថាមពលខ្ពស់ ដើម្បីរក្សានូវជម្រៅជ្រៅរបស់ប្រឡាយ ពីព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាមមកកាន់មណ្ឌលផែ និងដើម្បីធានាដល់ការធ្វើនាវាចរណ៍ដោយរលូន សម្រាប់នាវាដែលមានចំណុះរហូតដល់ ៤.០០០GRT។ បន្ថែមពីលើនេះទៀត យើងក៏ផ្តល់នូវសេវាកម្មដីឥដ្ឋតាមសំណូមពរផងដែរ។